(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ រថយន្តពន្លត់អគ្គិភ័យថ្មីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមជួយពន្លត់អគ្គិភ័យដោយឥតគិតថ្លៃសរុបចំនួន៣៩ករណី។
ឧបទ្ទវហេតុទាំង៣៩ករណីនេះរួមមាន ភ្លើងឆេះព្រៃ១៦ករណី ភ្លើងឆេះផ្ទះ១១ករណី ភ្លើងឆេះឃ្លាំង ៥ករណី ភ្លើងឆេះរោងចក្រ៣ករណី ភ្លើងឆេះតូបលក់ដូរ និងដេប៉ូ២ករណី ភ្លើងឆេះទីចាក់សំរាម១ករណី និងភ្លើងឆេះការិយាល័យព្រឹត្តិប័ត្រសារព័ត៌មាន និងបោះពុម្ពផ្សាយ១ករណី ដែលករណីទាំងអស់នេះកើតឡើងក្នុងរាជធានីភ្នំពេញ៕