(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី អ៊ុសុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែននគរបាលការងារព្រំដែនគោក នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញ ប្រកាសតែងតាំង ផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិជូននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោក ហាំ វណ្ណៈ មេបញ្ជាការនគបាលព្រំដែនគោកលេខ៨៩១ បានទ្បើងអានរបាយការណ៍ការងារដែលនគរបាលព្រំដែនគោករបស់លោក បានអនុវត្តរយៈពេលកន្លងមក ឃើញថា មានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់ទាំងការអនុវត្ត ទាំងការបង្ក្រាប ក្នុងអង្គភាព ក៏ដូចជាការងាររបស់ថ្នាក់លើដែលបានដាក់ចេញ។
ឧត្តមសេនីយ៍ត្រី អ៊ុ សុផល បានផ្តាំផ្ញើកងកម្លាំងទាំងអស់អនុវត្តបន្ថែមទៀត ដើម្បីឲ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ ក្នុងនោះកងកម្លាំងត្រូវអនុវត្តន៍ បន្តធ្វើការទប់ស្កាត់បញ្ហាបទល្មើសឆ្លងដែន ដែលកើតមានទ្បើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បញ្ហាបងធំបងតូចជួញដូរគ្រឿងញៀនល្បែងស៉ីសងគ្រប់ប្រភេទ អនុវត្តន៍តាមបន្តរបទបញ្ជាររបស់រាជរដ្ឋាភិបាល ដើម្បីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនៅតាមព្រំដែន។
លោកស្នងការង បានបញ្ជាក់ថា «កងកម្លាំងយើងត្រូវនាំគ្នាទប់ស្កាត់ និងការពារ COVID-19 ដែលកំពុងរីរាលដាលពេញភិភពលោក និងបានឆ្លងនាំចូលពីប្រទេសក្រៅ មកក្នុងប្រទសកម្ពុជាយើងនេះ តែបច្ចុប្បុន្នសម្រាប់កម្ពុជា បានជាសះស្បើយបណ្តើរៗហើយ នៅសល់តិចតួចបំផុត ដែលក្រសួងសុខាភិបាលបានប្រកាសប្រចាំថ្ងៃ»៕