(ភ្នំពេញ)៖ ប្រទេសមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យបាន អាចអាស្រ័យលើធនធានពីរចម្បងគឺ ធនធានធម្មជាតិ និងធនធានមនុស្ស។
ធនធានមនុស្សបានដើរតួយ៉ាងសំខាន់នៅក្នុងអភិវឌ្ឍន៍ និងជម្រុញអោយវិស័យនានានៅក្នុងប្រទេសមានដំណើរការទៅមុខយ៉ាងរលូន ព្រមទាំងមានការរីកចម្រើនជាលំដាប់ទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ជាមួយគ្នានេះដែរ វិស័យអប់រំក៏បានដើរតួយ៉ាងចម្បងនៅក្នុងការបណ្ដុះបណ្តាល ដុះខាត និងធ្វើការកែច្នៃនូវធនធានទាំងអស់អោយក្លាយជាធនធានមនុស្សមួយរូបដែលប្រកបទៅដោយ ចំណេះដឹង ជំនាញ សមត្ថភាព បទពិសោធន៍ និងសីលធម៌ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈសម្រាប់អនុវត្តការងារ និងប្រាស្រ័យទាក់ទងទាំងនៅក្នុងបរិបថការងារ និងបរិបថសង្គមរស់នៅសព្វថ្ងៃ។
អាស្រ័យហេតុនេះហើយ វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល គឺជាវិទ្យាស្ថានមួយនៅក្នុងចំណោមវិទ្យាស្ថាន និងសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបានផ្ដល់នូវការបណ្តុះបណ្ដាលលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។
វិទ្យាស្ថានខេមអេដ ក៏ជាវិទ្យាស្ថានតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបាននូវការទទួលស្គាល់ដោយសមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស ព្រមទាំងមានការទទួលស្គាល់រហូតដល់ ១៨៣ ប្រទេសនៅលើពិភពលោក។
ក្រៅពីនេះ វិទ្យាស្ថានក៏មានការទទួលស្គាល់ពីវិទ្យាស្ថាន CFA (Chartered Financial Analyst) ទៅលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងដាក់បញ្ចូលកម្មវិធីសិក្សានេះក្នុងកម្រិតកិត្តិយស (Honors) ទៅក្នុង CFA Institute University Affiliation Program ផងដែរ។
អ្វីដែលពិសេសនោះ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៃវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល ក៏ត្រូវបានវាយតម្លៃលើគុណភាព ស្ដង់ដានៃការសិក្សា និងការទទួលស្គាល់ជាលក្ខណៈអាស៊ាន ដោយ ASEAN UNIVERSITY NETWORK ទៀតផង។លើសពីនេះវិទ្យាស្ថានក៏មានការទទួលស្គាល់លើ ប្រព័ន្ធនៃការគ្រប់គ្រងនៅក្នុងវិទ្យាស្ថាន ដោយមានការវាយតម្លៃលក្ខណៈស្ដង់ដារអន្តរជាតិកម្រិត ISO 9001:2015 ដោយ Guardian Independent Certification ដែលមានទីតាំងនៅចក្រភពអង់គ្លេសផងដែរ។
បន្ថែមទៅលើការទទួលស្គាល់លើវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ វិទ្យាស្ថានក៏មានផ្តោតសំខាន់លើធនធាន និងប្រព័ន្ធនៃការបណ្តុះបណ្ដាលនិស្សិតដូចគ្នា។ ដោយក្នុងនោះដែរ វិទ្យាស្ថានបានជ្រើសរើសនូវសាស្រ្តាចារ្យដែលមាន និងពោរពេញទៅដោយចំនេះដឹង គុណវុឌ្ឍិ បទពិសោធន៍ និងសមត្ថភាពក្នុងការបង្រៀន ព្រមទាំងការទទួលស្គាល់ជាអន្តរជាតិផងដែរ រួមជាមួយគ្រឿងបរិក្ខារ បន្ទប់រៀន បរិបថ និងបរិយាកាសនៃសិក្សាដ៏មនោរម្យ និងទំនើបៗ និស្សិតនឹងអាចស្រូបយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដ៏ពេញលេញ ច្បាស់លាស់សម្រាប់អនុវត្តការងារនៅក្នុងស្ថាប័នលើគ្រប់វិស័យនាពេលអនាគត។
ក្រៅពីការបណ្ដុះបណ្ដាលលើជំនាញរឹង វិទ្យាស្ថានក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដែរលើការជម្រុញ និងហ្វឹកហាត់បន្ថែមលើជំនាញទន់ ក្រមសីលធម៌ វិជ្ជាជីវៈប្រកបដោយសុជីវធម៌ ដែលជាជំនាញដ៏ចម្បងមួយ ដែលនិស្សិតគ្រប់រូបមិនអាចខ្វះបាន នៅពេលពួកគេបញ្ចប់ការសិក្សា ហើយអនុវត្តការងារនៅស្ថាប័ននានា។
ក្នុងនោះវិទ្យាស្ថានបានរៀបចំ និងបង្កើតនូវកម្មវិធីមួយចំនួនដូចជា ការបោះជំរំ កម្មវិធីសប្បុរសធម៌ កីឡា ក្លឹបសិក្សា ការទស្សនកិច្ចសិក្សាទាំងក្នុងស្រុក និងក្រៅស្រុក ដំណើរកំសាន្តប្រចាំឆ្នាំ និងកម្មវិធីជាច្រើនទៀត ដោយកម្មវិធីទាំងនេះនឹងបណ្តុះបណ្តាលនិស្សិតឲ្យធ្វើការងារជាក្រុម ការបង្កើននូវភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ការខិតប្រឹងប្រែងដ៏ស្វះស្វែង និងការបង្កើតនូវសមត្ថភាពក្នុងអនុវត្តការងារ ព្រមទាំងជាការបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អក្នុងកំឡុងពេលនៃការសិក្សាផងដែរ។
វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល យកចិត្តទុកដាក់បំផុតនោះគឺការជម្រុញ និងត្រួសត្រាយផ្លូវសម្រាប់និស្សិតក្រោយការបញ្ចប់ការសិក្សា។ វិទ្យាស្ថានបានបង្កើតនូវនាយកដ្ឋានសម្រាប់ស្វែងរកការងារជូននិស្សិត ដោយមានការបង្ហាត់បង្រៀននិស្សិតពីការសរសេរប្រវត្តិរូប ការសម្ភាសន៍ការងារ និងចំណេះដឹងជាច្រើនទៀត។
ជាពិសេសវិទ្យាស្ថានបានសហការណ៍ជាមួយក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុក ហើយក្រោយពេលបញ្ចប់ការសិក្សានិស្សិតជាច្រើនបានបម្រើរការនៅស្ថាប័នដូចជា៖ ក្រុមហ៊ុនសវនកម្មអន្តរជាតិ PwC KPMG EY និងDeloitte ធនាគារ Canadia ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential និងManulife ព្រមទាំងស្ថាប័ននានាជាច្រើន។
ដូច្នេះដើម្បីអនាគតរបស់អ្នក អនាគតប្រទេសជាតិ រួមទាំងសម្រេចបាននូវក្តីស្រមៃរបស់ខ្លួន និងចូលរួមលើកស្ទួយអភិវឌ្ឍន៍ប្រទេសជាតិ ចាប់ផ្តើមថ្ងៃនេះជាមួយវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល។
សម្រាប់ថ្នាក់បរិញ្ញាបត្រ វិទ្យាស្ថានចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 012 688 918 ; 023 986 522 / 523 / 960 / 961 ឬមកសាកសួរព័ត៌មានដោយផ្ទាល់ជារៀងរាល់ថ្ងៃនៅអាសយដ្ឋាន ផ្ទះ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕