(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចំនួន ៣៧០រូបទៀត សម្រាប់វគ្គទី៣ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់ ១៤៧លានរៀលថែមទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីវគ្គទី១ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់ប្រធានការិយាល័យរបស់ ក្រសួងសរុបចំនួន ៥៨រូប ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួនពី១ខែ ដល់៦ខែរួចហើយ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់ជិត ៤០០លានរៀល។ ហើយនៅវគ្គទី២ ថ្នាក់ដឹកនាំ និងមន្ត្រីៗចំនួន៣២១រូប ថែមទៀត បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបជិត ២០០លានរៀល
ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម សម្រាប់វគ្គទី៣ ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖