(ភ្នំពេញ)៖ ធារី ចន្ថាប៊ីន អ្នកតំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្ងាត់ៗ បានលើកឡើងពីការ ពិតជាច្រើន ពីវិស័យកីឡាបាល់ទាត់ ដែលលោកផ្ទាល់បានប្រឡូកអស់ រយៈពេល៨ឆ្នាំ។
ខណៈសកម្មភាព ប្រកួតបាល់ទាត់នៅលើពិភពលោកបន្ត ស្ងប់ស្ងាត់ កីឡាករ ចន្ថាប៊ីន ឆ្លៀត រំលេច អំពីកីឡានេះ ដែលលោកយល់ឃើញថា មានលក្ខណៈពិសេសលើសកីឡាដទៃ។
លោកថា៖ «បាល់ទាត់ជួយឱ្យមនុស្សមកជួបជុំគ្នា ចែករំលែកអារម្មណ៍ រំភើប រីករាយ ជាមួយគ្នា។ បាល់ទាត់ធ្វើឱ្យយើងយល់ពីការធ្វើការងារជាក្រុម សហការគ្នា និងយល់ពីភាពខ្លាំងរវាងគ្នា។ លើសពីនេះ វាក៏ជាកីឡា ដែលងាយស្រួលយល់ បើទោះបីបុគ្គល ខ្លះ មិនធ្លាប់បានទស្សនាបាល់ទាត់ ក៏អាចយល់បានពីការប្រកួតផងដែរ»។
នៅពេលស្ថានភាពត្រលប់មកប្រសើរឡើង វិញពីវិបត្តិ កូវីដ ១៩ ចន្ថាប៊ីន ចង់ឲ្យសាធារណជន ចូលរួមលេងកីឡាបាល់ទាត់នេះឱ្យបាន កាន់តែច្រើន។
ចន្ថាប៊ីន បានលើកទឹកចិត្តប្រជាពលរដ្ឋ កម្ពុជាទាំងអស់ ឱ្យរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានល្អ ហាត់ប្រាណនៅផ្ទះជាប្រចាំ លេងត្រែះ បាល់ ឬ បោះ បាល់នៅផ្ទះ ដែលជាសកម្មភាពកីឡាដ៏ល្អម្យ៉ាងផងដែរ។ លាងដៃឱ្យបានស្អាតជាប្រចាំ និង កុំភ្លេចគាំទ្រវិស័យបាល់ទាត់កម្ពុជា នៅពេលស្ថានការណ៍ប្រសើរឡើងផងដែរ៕