(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រី ប្រទានព្រះរាជសារជូនពរសម្តេចចៅហ្វាវាំង គង់ សំអុល ក្រោយរាជរដ្ឋាភិបាលប្រសិទ្ធនាមផ្លូវ២០០៤ ទៅជាមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ចុចអាន)
២៖ រដ្ឋមន្រ្តីសុខាភិបាលប្រកាសថ្ងៃនេះថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៧នាក់ ហើយពុំមានករណីឆ្លងថ្មីទេ (ចុចអាន)
៣៖ លោកស្រី ឱ វណ្ណឌីន៖ អាកាសធាតុក្ដៅមិនអាចបង្អាក់ការរាលដាលជំងឺកូវីដឡើយ តែបើត្រជាក់នឹងធ្វើឱ្យជំងឺនេះរាលដាលកាន់តែខ្លាំង (ចុចអាន)
៤៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ COVID-19 អាចបញ្ចប់នៅកម្ពុជាទាំងស្រុង ទាល់តែពិភពលោករកឃើញវ៉ាក់សាំងការពារ (ចុចអាន)
៥៖ រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា អំពាវនាវដល់អង្គការសុខភាពពិភពលោកថា ប្រសិនមានវ៉ាក់សាំង ឬថ្នាំមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺកូវីដ១៩ សូមជូនមកកម្ពុជាមុនគេ (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមានថា រលកនៃការចម្លង COVID-19 ថ្មី អាចនឹងកើតមានជាថ្មី បើពលរដ្ឋខ្វះការប្រុងប្រយ័ត្ន (ចុចអាន)
៧៖ ក្រសួងសុខាភិបាល ចំណាយថវិកាជាង ៤.៥លានដុល្លារ ទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួនសម្រាប់ការពារពីជំងឺកូវីដ១៩ (ចុចអាន)
៨៖ កម្មករ និយោជិតនៅភ្នំពេញជាង១ម៉ឺននាក់ ត្រូវបានដាក់នៅដាច់ដោយឡែក ដើម្បីរកជំងឺកូវីដ១៩ ក្រោយត្រឡប់ពីចូលឆ្នាំថ្មី (ចុចអាន)
៩៖ អគ្គិសនីកម្ពុជា ទទួលបានអំណោយម៉ាស និងសម្ភារបង្ការការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុនចិន (ចុចអាន)
១០៖ មធ្យោបាយបរិច្ចាគជូន «មូលនិធិគន្ធបុប្ផាកម្ពុជា» កាន់តែងាយស្រួល និងមិនគិតថ្លៃសេវា, សូមទាក់ទងទូរស័ព្ទ៖ 061 701 111 (ចុចអាន)
១១៖ ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ៖ ករណីអ្នកទោសជិត៣០នាក់ ហែកគុករត់ ផ្តើមចេញពីផែនការធ្វើពុតជាឈឺ របស់អ្នកទោសថ្មីម្នាក់ ដែលដាក់ដាច់ដោយឡែក១៤ថ្ងៃ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោកកើនដល់ ២.៤លាននាក់ ក្នុងនោះស្លាប់ជាង១៦ម៉ឺននាក់! (ចុចអាន)
២៖ ចំនួនករណីស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ៤០,០០០នាក់ ខណៈអ្នកឆ្លងជាង៧៥ម៉ឺននាក់ (ចុចអាន)
៣៖ ចិនរកឃើញអ្នកឆ្លង COVID-19 តែ១២នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ និងគ្មានមនុស្សស្លាប់នោះឡើយ (ចុចអាន)
៤៖ ផ្ទុះការតវ៉ាបន្ថែមទៀតនៅអាមេរិក! ប្រជាជន ២,៥០០នាក់ ប្រមូលផ្តុំនៅរដ្ឋវ៉ាស៊ីនតោន ដើម្បីប្រឆាំងបទបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ទប់ស្កាត់ COVID-19 (ចុចអាន)
៥៖ កូរ៉េខាងត្បូង មាន COVID-19 ១៣ករណីថ្មី, ជាតួលេខអ្នកឆ្លងក្រោម ៣០នាក់ ៨ថ្ងៃជាប់ៗគ្នា (ចុចអាន)
៦៖ រុស្ស៊ីរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,២៦៨នាក់ទៀត ក្នុងពេលតែ១ថ្ងៃ! (ចុចអាន)
៧៖ ថៃរកឃើញអ្នកឆ្លង COVID-19 ២៧នាក់ថែមទៀត និងពុំមានអ្នកស្លាប់ថ្មីឡើយ, ករណីសរុបជិត២,៨០០នាក់ ក្នុងនោះជាសះស្បើយ៧១ភាគរយ (ចុចអាន)
៨៖ WHO៖ ជំងឺ COVID-19 អាចបញ្ចប់បាន លុះត្រាតែលែងមានអ្នកឆ្លងជំងឺនេះ ខណៈជំងឺនេះរាតត្បាតលឿនជាងផ្តាសាយអេស៉្បាញ ដែលធ្លាប់សម្លាប់មនុស្សប្រមាណ៥០លាននាក់ (ចុចអាន)
៩៖ សិង្ហបុរីរកឃើញអ្នកឆ្លងថ្មី១,៤២៦នាក់ថែមទៀត ធ្វើឲ្យករណីឆ្លងសរុបនៃ COVID-19 កើនលើស៨,០០០នាក់ (ចុចអាន)
១០៖ ចំណាយចន្លោះ ២,០០០ដុល្លារ ទៅ ២,៥០០ដុល្លារ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ម្នាក់ (ចុចអាន)
១១៖ មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងជំងឺ COVID-19 កើនដល់១១១ករណី ក្នុងនោះស្លាប់៥នាក់ និងជាសះស្បើយ៧នាក់ (ចុចអាន)
១២៖ សមាជិកព្រឹទ្ធសភាអាមេរិក អំពាវនាវឲ្យផ្តល់ជំនួយហិរញ្ញវត្ថុ ដល់បណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានបាត់បង់ចំណូលដោយសារ COVID-19 (ចុចអាន)
១៣៖ អូស្ត្រាលីនឹងតម្រូវឲ្យក្រុមហ៊ុនអាមេរិក Google និង Facebook បង់ប្រាក់ដល់ក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក (ចុចអាន)
១៤៖ ប្រធានាធិបតីអ៊ូហ្គង់ដាប្រកាសថា ប្រទេសអាហ្វ្រិកមួយនេះ «កំពុងអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19» (ចុចអាន)
១៥៖ នូវែលសេឡង់មានអ្នកឆ្លង COVID-19 សរុប១,៤៣១ករណី ក្នុងនោះស្លាប់១២នាក់ និងជាះស្បើយ៩៧៤នាក់, រដ្ឋាភិបាលកំពុងពិចារណា លើការបន្ធូរកម្រិតប្រកាសអាសន្ន (ចុចអាន)
១៦៖ របាយការណ៍៖ បុគ្គលិកវិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ៤០នាក់ ឆ្លង COVID-19 (ចុចអាន)
១៧៖ អីរ៉ង់ព្រមានកងទ័ពជើងទឹកអាមេរិក កុំឲ្យបង្កបញ្ហានៅតំបន់ឈូងសមុទ្រ (ចុចអាន)
១៨៖ ៨ថ្ងៃមកនេះប្រទេសឡាវ «មិនបានរកឃើញករណីឆ្លង COVID-19 ថ្មីសូម្បីតែ១ករណី» (ចុចអាន)
១៩៖ អារ៉ាប៊ីសាអូឌីត ជំរុញឱ្យមូស្លីមទូទាំងសកលលោក «ថ្វាយបង្គំក្នុងផ្ទះ» កំឡុងខែរ៉ាម៉ាឌន ទប់ស្កាត់ COVID-19 (ចុចអាន)