(ភ្នំពេញ)៖ លទ្ធផលនៃការផាកពិន័យលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៦គឺទទួលបានថវិកា ៥៧៧,១៣៤,០០០រៀល ក្នុងនោះចំពោះការផាកពិន័យពីរថយន្តបានថវិកា ៣៤១,១៤៣,០០០រៀល ចំនែកការផាកពិន័យបានពីម៉ូតូ បានថវិកា២៣៥,៧០៤,០០០រៀល។
ដោយឡែកចំពោះការផាកពិន័យ នៅថ្ងៃទី០៩ ខែមករានេះ ទទួលបានការផាកពិន័យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចំនួន ៦៣,៤០០,០០០រៀល ក្នុងមានផាករថយន្តបាន ៣៤, ៣១០,០០០ និងការផាកពិន័យម៉ូតូបាន ២៩,០៩០,០០០រៀល។
គួរបញ្ជាក់ថា ការផាកពិន័យនេះ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានប្រកាសឲ្យដឹងថា ថវិកាដែលបានពីការផាកពិន័យ លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺត្រូវបែងចែកជាបីចំនែក ក្នុងនោះ ការផាកពិន័យចូលជាថវិកាជាតិ បាន៤ភាគរយ ចូលទៅក្រសួងមហាផ្ទៃ ៩៥ភាគរយ និងចែងចែកទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ១ភាគរយ៕
សូមចូលទៅមើលសេចក្តីលំអិតបន្ថែម ចំពោះការផាកពិន័យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅខាងក្រោម៖