(ភ្នំពេញ)៖ មកដល់ព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ គំនរសំរាម ដែលគរដូចភ្នំនៅមុខផ្សារបានលុង ក្រុងបានលុង ខេត្តរត គិរី មិនទាន់បានដឹកចេញនៅឡើយទេ ខណៈដែលភាគីក្រុមហ៊ុនអះអាងថា រង់ចាំឲ្យចាំឲ្យមានការដោះស្រាយបញ្ហាជាមុនសិន ព្រោះឧកញ៉ា សាលាង អ្នកវិនិយោគផ្សារ នៅជំពាក់លុយថ្លៃដឹកជញ្ជូនសំរាមជិត ១ម៉ឺនដុល្លារនៅឡើយ។
ក្រុមអាជីវករផ្សារបានលុង នៅថ្ងៃទី០៥ ខែមករា កន្លងទៅនេះ បាននាំគ្នាធ្វើលិខិតតវ៉ាមួយទៅមន្ទីរបរិស្ថានខេត្ត ជួយដោះស្រាយ បញ្ហារបស់ខ្លួន បន្ទាប់ពីសំរាមត្រូវបានគរចោលគ្មានអ្នកដឹក។ ក្រោយការចេញផ្សាយនូវព័ត៌មាននេះ តំណាងក្រុមហ៊ុនដឹកជញ្ជូន សំរាមគីមជ្រា បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនតែងតែបំពេញភារកិច្ច របស់ខ្លួន យ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សោភណភាព និង អនាម័យក្នុងក្រុងបានលុង ចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត តាម ទិសដៅរបស់រាជរដ្ឋាភិបាល។
តំណាងក្រុមហ៊ុនបានបន្តថា ការដែលខ្លួនមិនទាន់ចូលដឹកសំរាម ដោយសារតែរថយន្តរបស់ខ្លួនខូច និងបញ្ហាមួយវិញទៀត ខាង ភាគីផ្សារ ដែលមានឧកញ៉ា សាលាង ជាម្ចាស់ផ្សារនៅជំពាក់ថ្លៃដឹកជញ្ជូនសំរាម រហូតដល់ទៅជិត ១ម៉ឺនដុល្លារ។
តំណាងក្រុមហ៊ុន បានទទូចលោកឧកញ៉ា សាលាង ជាម្ចាស់ផ្សារចូលរួមដោះស្រាយបញ្ហា ថែរក្សាអនាម័យ និង លើកកម្ពស់សោ ភណភាពក្រុង ដោយគោរពតាមកាតព្វកិច្ចក្នុងការបង់ថ្លៃដឹកជញ្ជូនសំរាម ៣,៥លានរៀលក្នុងមួយខែ ដូចក្នុងកិច្ចសន្យា មិនត្រូវ គិតតែពីការយកផលចំណេញនោះទេ។ «ខ្ញុំសូមលោកឧកញ៉ា សាលាង គិតពីប្រយោជន៍សាធារណៈ និងប្រយោជន៍រួមផង កុំគិតតែផលចំណេញម្នាក់ឯងពេក។ យកលុយចំណេញហើយ ត្រូវចេះប្រមូលសំរាម និងលាងសំអាតផ្សារផង»។
តំណាងក្រុមហ៊ុនដឹកជញ្ជូនសំរាម ក៏ទទូចឲ្យឧកញ៉ា សាលាង សាងសង់កន្លែងស្តុកសំរាមផងដែរ ឲ្យដូចទៅនិងកិច្ចសន្យាក្នុងការវិនិយោគផ្សារ មិនត្រូវយកសំរាមបោះចោលពាសវាលពាសកាលនោះទេ។
ទន្ទឹមនិងនេះ តំណាងក្រុមហ៊ុនដឹកជញ្ជូនសំរាម ក៏បានស្នើសុំឲ្យអាជីវករលក់នៅក្រៅផ្សារបានលុង ក៏ដូចប្រជាពលរដ្ឋក្នុងក្រុងបានលុងដទៃទៀត ឲ្យចូលរូមបំពេញកាតព្វកិច្ចអនាម័យផងដែរ។
ការដឹកជញ្ជូនសំរាមនៅក្នុងផ្សារនេះ តាមកិច្ចសន្យា គឺភាគីផ្សារត្រូវបង់ឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ៣,៥លានរៀលក្នុងមួយខែ។ តែបច្ចុប្បន្នភាគីផ្សារបង់ឲ្យក្រុមហ៊ុនដឹកសំរាមតែ ៣លានប៉ុណ្ណោះក្នុងមួយខែ។
បើតាមតំណាងផ្សារ ការដែលខ្លួនបង់ត្រឹមតែ ៣លានរៀននេះ ដោយសារតែក្រុមហ៊ុនដឹកសំរាម បានដើរយកលុយថ្លៃដឹកសំរាមពី អាជីវករនៅខាងក្រៅផ្សារជំនួសខ្លួន។
សម្រាប់តំណាងក្រុមហ៊ុនដឹកជញ្ជូនសំរាមវិញ បានអះអាងថា អ្វីដែលក្រុមហ៊ុនយកនោះ គឺជាថ្លៃពលកម្មសម្រាប់ការដឹកសំរាម ដែលក្រុមអាជីវករនៅក្រៅផ្សារស្ម័គ្រចិត្តបង់ឲ្យ ហើយមិនស្ថិតក្នុងដែនវិនិយោគរបស់ផ្សារនោះទេ។
តំណាងក្រុមហ៊ុនដឹកជញ្ជូនសំរាម បានប្រកាសថា ត្រៀមខ្លួនជានិច្ចសម្រាប់ការដឹកជញ្ជូនសំរាមនេះ តែសូមឲ្យលោកឧកញ៉ា សា លាង និង អាជ្ញាធរពាក់ព័ន្ធចូលរួមដោះស្រាយបញ្ចប់បញ្ហាជាមុនសិន។
មន្រ្តីនគរបាលសណ្តាប់ក្រុងបានលុង បានថ្លែងប្រាប់ Fresh News ជម្លោះនៅក្នុងរឿងដឹកជញ្ជូនសំរាមនៅផ្សារបានលុង ខេត្ត រតនគិរីមានបញ្ហាចំនួន៣ រួមមាន៖ ១. ក្រុមហ៊ុនទាំងពីរប្រជែងយកដីរដ្ឋធ្វើអាជីវកម្ម, ២. អាជ្ញាធរក្រុងដឹកនាំដោយលោក អ៊ុក សំ អុល អត់យកចិត្តទុកដាក់ទៅលើបញ្ហាសណ្តាប់ធ្នាប់អនាម័យ និងទី៣. ប្រជាពលរដ្ឋខ្លួន អាជីវករឯងអត់ចូលរួមថែរក្សាអនាម័យ។
ប្រភពពីមន្រ្តីសាលាខេត្តរតនគិរី បានអះអាងថា អាជ្ញាធរខេត្ត បាននិងកំពុងគិតគូរសោះស្រាយបញ្ហានេះហើយ។
នៅប្រលប់ថ្ងៃនេះ Fresh News បានព្យាយាមទាក់សាកសួររកដំណោះស្រាយពីលោកអភិបាលក្រុងបានលុង អ៊ុក សំអុល តែទូ រស័ព្ទរបស់លោកហៅចូលហើយមិនទទួល និងផ្ញើសារត្រឡប់វិញថា លោកកំពុងជាប់ប្រជុំ។
ទាំងប្រជាពលរដ្ឋ និងអាជីវករ នៅក្រុងបានលុង បានស្នើឲ្យភាគផ្សារ ក្រុមហ៊ុនដឹកជញ្ជូនសំរាម ជាពិសេសអាជ្ញាធរក្រុងជួយព ន្លឿនដោះស្រាយបញ្ហាទាំងអស់ មិនគួរព្រោះតែទំនាស់ផលប្រយោជន៍ក្នុងអាជីវកម្ម បែរជាទុកឲ្យគំនរសំរាមជះក្លិនស្អុយអសោច ពេញក្រុងនោះទេ ឬ មួយលោក អ៊ុក សំអុល ចង់យកគំនរសំរាមទាំងនេះ ទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តរតនគិរី តំបន់ទេស ចរណ៍ធម្មជាតិ ក្នុងភូមិភាគឦសានមួយនេះ៕