(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដោយការស្ម័គ្រចិត្តសូមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៨០,៥១០,០០០រៀល ជូនគណ:កម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ (COVID-19)។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕