(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍មួយ ស្វាគមន៍ការប្រឹងប្រែងរបស់រដ្ឋាភិបាល ចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងឲ្យមានការគោរពច្បាប់ចរាចរណ៍ទូទាំងប្រទេស, ប៉ុន្តែទោះបីយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសង្កេតឃើញនូវភាពខ្វះចន្លោះនៃការតាក់តែងច្បាប់ របស់រដ្ឋាភិបាលនាពេលកន្លងមក។
សេចក្តីថែ្លងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញនូវចំណុចខ្វះខាតមួយចំនួន, ក្នុងនោះក៏បានបង្ហាញពីការ «ចង់ ឲ្យប្រាក់ចំណូល ដែលប្រមូលបានពីការផាកពិន័យ ត្រូវដាក់ចូលក្នុងថវិកាជាតិទាំងអស់ ហើយនគរបាលចរាចរណ៍ ត្រូវមានប្រាក់ឧបត្ថម្ភ និងប្រាក់ខែសមរម្យ ដើម្បីឲ្យពួកគាត់អាចរស់នៅក្នុងជីវភាពថ្លៃថ្នូរ ជៀសវាងការយកលុយបន្ថែមពីប្រជាពលរដ្ឋ»។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំជូនអនុសាសន៍ចំនួន ៥ចំណុច៖