Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធក្រុងបានលុង ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន

09-01-2016 15:54

(រតនគិរី)៖ កម្លាំងអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយព្រះរាជអាជ្ញារង ម៉ម វ៉ាន់ដា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន មួយករណី ស្ថិតនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់។

មន្រ្តីអាវុធហត្ថ ក្រុងបានលុង បានប្រាប់អង្គភាព Fresh News ថា ក្រោយពីការចាប់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងសមត្ថកិច្ច បានដកហូតនូវត្ថុតាង មួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ឧបករណ៍សម្រាប់វេចខ្ចប់ ទូរស័ព្ទដៃចំនួន៦គ្រឿង ជញ្ជើងថ្លឹង និងលុយមួយចំនួនទៀត។

សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានយកទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងបានលុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕