(ភ្នំពេញ)៖ អ្នកគ្រូ រួយ ម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលត្រូវបានគេស្គាល់ និងឱ្យឈ្មោះថា មែរួយ ( MaeRouy ) បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័ស រយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ អាចកសាងជីវិតថ្មីបានដោយមិនគួរឱ្យជឿ ដោយមកទល់ពេលនេះមែរួយ មានក្រុមហ៊ុនមួយដ៏ល្បី មានលុយ និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ថែមទាំងមានអ្នកគាំទ្ររាប់សែននាក់ទៀតផងដែរ។

មែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញ ពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្តជួយឱ្យមនុស្សរឹងមាំ ក្លាហានជម្នះរាល់ឧបសគ្គ ដែលកើតឡើងចំពោះមុខ ឱ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។ មែរួយ ជាមនុស្សដំបូងគេដែលជាអ្នកចែករំលែកច្បាប់ ស្រូបទាញដំបូងគេនៅកម្ពុជា ដែលអាចនិយាយបានថា ជាគ្រូដើមនៃច្បាប់ស្រូបទាញ Law Of Attraction នៅកម្ពុជា។

ជីវិតរបស់មែរួយមុនពេលប្រើប្រាស់ច្បាប់ស្រូបទាញនេះ គឺមានភាពលំបាកណាស់ ដោយខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម១៧ឆ្នាំ បានបោះបង់ចោលការសិក្សា ទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយៈពេល៥ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ។ មែរួយ កើតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត ហើយជាក្មេងកំព្រាឪពុក ថែមទាំងមានបងប្អូនច្រើន និងជំពាក់បំណុលគេយ៉ាងច្រើនទៀតផង ។

បន្ទាប់ពីជីវិតបានដើរដល់ផ្លូវទាល់ មែរួយ ក៏សម្រេចចិត្តរៀនច្បាប់ស្រូបទាញ ដោយឃើញថា វាជាច្បាប់លំដាប់ពិភពលោក ដែលសេដ្ឋីគ្រប់គ្នាប្រើប្រាស់អាចឱ្យមែរួយ ផ្លាស់ប្តូរជីវិតបាន។ អភិនីហារ មានពិតចំពោះការប្រើប្រាស់ច្បាប់ស្រូបទាញ Law of Attraction ធ្វើឱ្យមែរួយអាចផ្លាស់ប្តូរជីវិតបានយ៉ាងលឿនបែបផ្លូវកាត់នៃជីវិត ដោយរយៈពេលត្រឹមតែ៦ខែ មែរួយ មានលទ្ធភាពដោះបំណុល ១០០,000ដុល្លារបាន និងបានសាងក្រុមហ៊ុនបានថែមទាំងមានកេរ្តិ៍ឈ្មោះក្នុងសង្គម ហើយក៏ក្លាយជា គ្រូច្បាប់ស្រូបទាញតាំងពីពេលនោះមកផងដែរ។

មកទល់ពេលនេះ អ្នកគ្រូរួយ បានបង្រៀនច្បាប់ស្រូបទាញនេះរយៈពេល២ឆ្នាំមកហើយ និងមានកូនសិស្សរាប់ម៉ឺននាក់ ដែលបានផ្លាស់ប្តូរជីវិត ដោយសារមេរៀន ច្បាប់ស្រូបទាញរបស់មែរួយនេះ។ មែរួយ បានអះអាងថា ជីវិតរបស់គាត់មកដល់ចំនុចនេះ ដោយសារច្បាប់ស្រូបទាញ ហើយមែរួយក៏បានបោះពុម្ភសៀវភៅមួយក្បាល ដែលហៅថា «សៀវភៅ 14ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត» ដែលជាមេរៀនដកស្រង់ពីជិវិតពិត ក្នុងការប្រើប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។

ប្រសិនបើបងប្អូនចង់ជោគជ័យ អាចផ្លាស់ប្តូរជីវិតលឿន លែងបាក់ទឹកចិត្តអាចទៅរៀនពីមែរួយបាន ដោយចូលទៅកាន់ Facebook Page: Maerouy Queen of Univers https://www.facebook.com/maerouyqueenofunivers/videos/221549882334853/?vh=e ឬ Channel Youtube: Maerouy Queen of Univers ៕