(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife) បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវ «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលជាដំណោះស្រាយធានារ៉ាប់រងដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវអត្ថប្រយោជន៍ជាទឹកប្រាក់ថេរ ប្រចាំថ្ងៃចាប់ពី១០ ដុល្លារអាមេរិករហូតដល់២០០ ដុល្លារអាមេរិកដល់អ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺ ឬគ្រោះថ្នាក់។
នៅថ្ងៃនេះដែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានដាក់ឲ្យដំណើរការនូវ ប្រព័ន្ធទាមទារសំណង «EasyClaims» របស់ខ្លួនដែលអនុញ្ញាតឱ្យអតិថិជនដាក់ពាក្យស្នើសុំទាមទារសំណង តាមប្រព័ន្ធអេឡិកត្រូនិកគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ។
«អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ត្រូវបានបង្កើតឡើងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អតិថិជន និងជួយពួកគាត់ពីការបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងពេលពួកគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លក្ខណៈពិសេសរបស់ អត្ថប្រយោជន៍នេះរួមមាន៖
* អត្ថប្រយោជន៍ជាទឹកប្រាក់ប្រចាំថ្ងៃចាប់ពី ១០ ដុល្លារអាមេរិករហូតដល់ ២០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ
* អត្ថប្រយោជន៍សម្រាកនៅផ្នែកប្រពោធនកម្ម (ICU)៖ ទទួលបានទឹកប្រាក់បន្ថែម ១០០% នៃអត្ថប្រយោជន៍ទឹកប្រាក់ធានារ៉ាប់រងប្រចាំថ្ងៃ
* ការស្នាក់នៅមន្ទីរពេទ្យយ៉ាងតិច ៦ ម៉ោងឡើងទៅ និងរហូតដល់ ២០ ថ្ងៃក្នុងការសម្រាកនៅមន្ទីរពេទ្យមួយលើក
* អត្ថប្រយោជន៍សម្រាកមន្ទីរពេទ្យប្រចាំថ្ងៃរបស់លោកអ្នកនឹង មានសុពលភាពភ្លាមៗ បន្ទាប់ពីបណ្ណសន្យារ៉ាបរងត្រូវបានផ្តល់ជូនសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ និង បន្ទាប់ពីផុតរយៈពេល ៤៥ ថ្ងៃគិតចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រង ត្រូវបានផ្តល់ជូនសម្រាប់ការសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺ
* ការការពារទាំងក្នុង និងក្រៅប្រទេស
* បុព្វលាភធានារ៉ាប់រងមានតម្លៃសមរម្យចាប់ពី ២៥ ដុល្លារអាមេរិកក្នុង១ឆ្នាំ
អត្ថប្រយោជន៍បន្ថែមនេះគឺជាដំណោះស្រាយធានារ៉ាប់រងមួយ ដែលអតិថិជនអាចជ្រើសរើសភ្ជាប់ជាមួយដំណោះស្រាយធានារ៉ាប់រងណាមួយដូចខាងក្រោម៖
* គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ (សម្រាប់តែអ្នកបង់ប្រាក់តែប៉ុណ្ណោះ) ឬ
* គម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លើកឡើងថា៖ «នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានបេសកកម្មយ៉ាងមុតមាំមួយដើម្បីជួយអតិថិជន ឲ្យធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិត កាន់តែប្រសើរ។ ចាប់តាំងពីយើងបានឈានចូលក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបំផុតមក យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតជាដំណោះស្រាយ និងសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា។»
វីដេអូ៖ https://youtu.be/HLPdpbbAKb8 (https://youtu.be/HLPdpbbAKb8)
លោកបានបន្ថែមថា៖ «ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការណែនាំជូននូវដំណោះស្រាយ ឈានមុខគេមួយទៀតនៅលើទីផ្សារដែលមានឈ្មោះថា «អត្ថប្រយោជន៍បន្ថែម មេនូឡាយហ្វ៍ មេឌីខាស» ដែលអត្ថប្រយោជន៍នេះ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃដល់អតិថិជន ក្នុងពេលសម្រាកនៅមន្ទីរពេទ្យ ហើយអនុញ្ញាតឱ្យពួកគាត់ផ្តោតលើការជាសះស្បើយ ជាជាងលើការចំណាយ។»
លោកបន្តថា៖ «ខ្ញុំក៏មានមោទនភាពផងដែរដែល យើងអាចនាំយកមកក្នុងពេលជាមួយគ្នា នូវបទពិសោធន៍នៃការទាមទារសំណង តាមប្រព័ន្ធអេឡិកត្រូនិកដល់អតិថិជន នៅ កម្ពុជា។ ការផ្តល់ជូននូវដំណើរការ ទាមទារសំណងប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន នេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះ ទៅនឹងអាទិភាពយុទ្ធសាស្រ្តរបស់យើង ក្នុងការក្លាយជាអ្នកដឹកនាំផ្នែកឌីជីថល នៅក្នុងវិស័យធានារ៉ាប់រង។»
វីដេអូ៖ https://youtu.be/cY4QiI8rcXI (https://youtu.be/cY4QiI8rcXI)