(ព្រះវិហារ)៖ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលខេត្តព្រះវិហារ បានចាប់ខ្លួនជនជាតិវៀតណាម២៧នាក់ ក្នុងនោះស្រី១០នាក់ ដែលបានលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ធ្វើជាកម្មករនៅក្នុងចំការស្វាយ នៅភូមិស្រយង់ ឃុំស្រយង់ ខេត្តព្រះវិហារ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចាប់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៌ ដើម្បីចាត់ការតាមនីតិវិធី៕