(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះថា កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរ និងរក្សាទុក ខុសច្បាប់នូវសារធាតុញៀន ២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ទីតាំងទី១៖ ស្ថិតនៅចំណុចផ្លូវទៅស្ទឹងហាវ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។ មានឈ្មោះ ឈិន ផានិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ សួង វ៉ាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិលាំងសង្កែ ឃុំសុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង។
ទីតាំងទី២៖ នៅចំណុចក្រុម១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់។ ឈ្មោះ ពេជ្រ ដារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន០៩កញ្ចប់ ប្រភេទថ្នាំគ្រាប់សង្ស័យ ជាសារធាតុញៀនចំនួន ០៣ បំណែកតូចៗ ទូរស័ព្ទដៃ ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង និងសម្ភារប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕