(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារមួយជូនដល់ជនរួមជាតិ ដើម្បីអបអរដល់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើម ចេញពីខ្ញុំ»។
តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើម ចេញពីខ្ញុំ» នេះ គឺសមស្របនឹងដំណើរវិវត្តនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងពង្រីកការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរធម្មជាតិ ព្រៃភ្នំដែលនៅប្រឈមនឹងអត្រាឈឺស្លាប់ដោយជំងឺគ្រុនចាញ់នេះនៅឡើយ។ លើសពីនេះទៅទៀត កម្ពុជាកំពុងតែអនុវត្តអភិក្រមការងារលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយ នៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនការបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្តែង ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុងចាញ់ទូទាំងប្រទេស៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖