(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ មានក្រុមចោរ១ក្រុមបានបន្លំចូលផ្ទះវេរលុយវីងមួយកន្លែងឈ្មោះ «ម៉ាក់ ស្រីមាស» នៅក្រោយផ្សារឯករាជ្យ១ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយលួចយកលុយអស់ប្រាក់ជិត ៥ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច។
ដំបូងឡើងករណីនេះ បានធ្វើឱ្យសាធារណជនយល់ថា ជាករណីប្លន់ ដោយសារតែម្ចាស់ផ្ទះបានសម្រេចថា «ចោរប្លន់» ប៉ុន្តែបើតាម លោក ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ករណីខាងលើនេះ គឺមិនមែនជាករណីប្លន់នោះទេ ប៉ុន្តែជាករណីក្លែងបន្លំលួចយកប្រាក់ពីកន្លែងវេរលុយវីងតែម្តង។
លោកអធិការបានបន្តថា នៅមុនកើតហេតុ មានជនសង្ស័យមានគ្នាជាច្រើននាក់ បានបន្លំចូលទិញកាតទូរស័ព្ទ ដោយហុចក្រដាស់ ១០ដុល្លារដើម្បីទិញកាត ខណៈដែលម្ចាស់ផ្ទះកំពុងភ្លេចខ្លួនក៏មានបក្សពួកផ្សេងទៀតបានចូលទៅលួចយកការបូបលុយបានសម្រចរួចគេចខ្លួនបាត់អស់តែម្តង។
លោក ម៉ន វុធី បានបន្ថែមទៀតថា ក្រោយពេលជនសង្ស័យគេចខ្លួនបាត់ ទើបម្ចាស់ទីតាំងស្រែក ផ្អើលឆោឡោថា «ជាករណីប្លន់» ភ្លាមៗនោះកម្លាំងជំនាញ របស់លោកបានចុះទៅដល់តាំងកើតហេតុភ្លាមៗ និងសួរនាំគ្រប់ជ្រុងជ្រោយ ទើបសនិដ្ឋានថា «ជាករណីបន្លំលួច» តែប៉ុណ្ណោះ។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ថានខណ្ឌពោធិ៍សែនជ័យ កំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីស្រាវជ្រាវស្រាវជ្រាវស្វែងរកចាប់ខ្លួន ក្រុមជនក្រុមជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕