(កណ្តោល)៖ លោក ចាន់ តារា អភិបាលរស្រុកខ្សាច់កណ្តាល និងជាប្រធាន ស.ស.យ.ក. ស្រុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ តំណាងឱ្យប្រជាពលរដ្ឋទាំង២០គ្រួសារ រស់នៅមានជីវភាពខ្វះខាតក្នុងភូមិបឹងក្រចាប់ត្បូង ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងអំណរអរគុណដល់លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG និងក្រុមគ្រួសារ ដែលបានផ្តល់អំណោយជូនពួកគាត់ សម្រាប់ដោះស្រាយការលំបាកបានមួយគ្រា។
ជាមួយនឹងគ្នានោះលោក ចាន់ តារា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមរក្សាសុខភាព អនាម័យ ជាប្រចាំដើម្បីកាពារខ្លួនជាផុតពីជំងឺកូវីត ១៩ ដែលកំពុងតែរីករាលដាលទូទាំងពិភពលោកផងដែ ក្នុងឱកាសនោះលោកក៏បានចូលរួមផ្តល់ជាមួយសម្ភារការពារខ្លួនមួយចំនួនទៀតផង។
លោកបានបន្តថា ទាំងនេះ គឺជាទឹកចិត្តដ៏ល្អមួយដែចេះជួយគ្នាទៅវិញទៅមក កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តី ស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
គូបញ្ជាក់ថា នាព្រឹកថ្ងៃទី១៨ ខែមេសា លោកឧកញ៉ា ស្រី ចន្ធូ និងភរិយា បានចាត់អោយអ្នកស្រី លី សេរីរដ្ឋា ជាជំនួយការលោកឧកញ៉ា ស្រី ចន្ធូ និងសហការី បានដឹកនាំយកអំណោយជាច្រើនរួមមាន៖ អង្ក ត្រី ខ មី នឹងទឹកសុទ្ធ រួមទាំងសម្ភារជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
អំណោយដែលប្រជាពលរដ្ឋទាំង២០គ្រួសារ ទទួលបាននាពេលនោះក្នុងមួយគ្រួសារទទួលបាន៖ អង្ក៥០គីឡូ មី ២កេះ ត្រីខ ២យួ និងទឹកបរិសុទ្ធ ជាដើម៕