(កំពង់ឆ្នាំង)៖ លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តនេះចំនួន៧៨នាក់ បានស្ម័គ្រចិត្តចូលរួមវិភាគទាន ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ដែលមានទឹកប្រាក់សរុបចំនួន ៦០.៣៣៧.៩៣៩៛០០ លានរៀល។
ឧត្តមសេនីយ៍ទោ ខូវ លី បានឱ្យដឹងថា ការចូលរួមដោយស្ម័គ្រចិត្ត នូវការបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺតបតាមសេចក្តីអំពាវនាវរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឆ្លៀតឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ ខូវ លី ក៏បានជូនពរដល់មន្ត្រីនគរបាលទាំងអស់ ដែលមានការលះបង់ និងបានបរិច្ចាគនូវប្រាក់ខែផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល នូវពរសព្វសាធុការ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ គ.ស ២០២០នេះ សូមឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕