Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសង្គ្រោះបន្ទាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយជួសជុលហើយ

09-01-2016 12:13

(ភ្នំពេញ)៖ អគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយពីធ្វើការ ជួសជុល រួចជាស្ថាពរ ដោយបានបំពាក់ឧបករណ៌ និងសម្ភារសម្រាប់ការព្យាបាល និងសង្គ្រោះអ្នកជម្ងឺយ៉ាងទំនើបៗរួចមក។

អគារសង្គ្រោះបន្ទាន់ដែលមាន៨បន្ទប់ និង២០គ្រែ ពីមុនចាស់ទ្រុឌទ្រោម ហើយឡូវបានប្រែរូបភាពថ្មីស្រឡាង ត្រូវបានដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យគ្រប់ផ្នែកទាំងអស់ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦។

គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់បានថ្លែងថា ក្រោយដាក់សម្ពោធឲ្យប្រើប្រាស់រួចមក យើងអាចជួយព្យាបាល និងសង្គ្រោះអ្នកជម្ងឺបាន កាន់តែងាយស្រួល ធ្វើឲ្យល្អប្រសើរជាងមុន និងមានភាពកក់ក្តៅ៕

" width="730" />