(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញវីដេអូខ្លីមួយ បានលើកឡើងអំពីគម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ ដែលកំពុងដំណើរការ និងស្នើសូមបងប្អូនប្រជាពលរដ្ឋ បន្តយោគយល់ និងគាំទ្រចំពោះគម្រោងនេះ ដោយសារតែដំណើរការសាងសង់មានបិទផ្លូវ និងច្រកចូលមួយចំនួន។
បើតាមលោកឯកអគ្គរាជទូត គម្រោងការពារទឹកជំនន់ នៅរាជធានីភ្នំពេញ នឹងបញ្ចប់នៅឆ្នាំ២០២១។
សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
គម្រោងនេះរួមមាន៖ ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយ៍បូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយ-លូ ក្នុងតំបន់ខាងជើងវត្តភ្នំ, ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយ-លូ ក្នុងតំបន់ទួលគោក៕