(ភ្នំពេញ)៖ ភាពអស្ចារ្យនៃភោជនីដ្ឋាន សាមបា(SAMBA) ដែលមានការរចនាបទ យ៉ាងល្អប្រណិត គុណភាពខ្ពស់ រសជាតិឈ្ងុញឆ្ងាញ់ ប្លែកពិសេស គ្រប់រសជាតិ ដែលនាំចូលពីក្រៅប្រទេស និងក្នុងស្រុក មានអនាម័យខ្ពស់ ពោរពេញទៅដោយ ភាពទាន់សម័យទំនើប យ៉ាងល្អឥតខ្ចោះ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០១៦នេះ ។
ព្រឹត្ដិការណ៍នៃការបើកសម្ពោធហាង SAMBA មួយនេះ មានការអញ្ជើញចូលយ៉ាងច្រើនកុះករ គ្រប់លំដាប់ថ្នាក់ ល្បីៗនៅកម្ពុជា ក្នុងនោះក៏មាន អគ្គនាយក Worldbridge Land លោក ឧញ៉ា សៀ ឬទ្ធី ផងដែរ។
លោក ឧញ៉ា សៀ ឬទ្ធី បានថ្លែងថា ចំពោះការវិនិយោគផ្នែក ភោជនីដ្ឋាននេះ គឺល្អណាស់ព្រោះ ស្របពេលដែលប្រទេសជាតិ កំពុងតែអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស មានស្ថេរភាព ហើយប្រជាជាជន ក៏មានភាពសម្បូរសប្បាយផងដែរនោះដូច្នេះតម្រូវក្នុងការ ហូបចុក និងភាពស៊ីវីល័យបែបទំនើប ជាមួយរសជាតិឆ្ងាញ់ ប្លែក ពិសេស តម្លៃសមរម្យគឺជាភាពចាំបាច់បំផុត ដែលមនុស្សគ្រប់គ្នា ចង់បាន។
លោក បន្ដថា អ្វីដែលពិសេសជាងនេះ គឺនៅ SAMBA មានប្រភេទសាច់១៥ប្រភេទដែលនាំចូលប្រទេសអូស្ដ្រាលី អាមេរិកនិង ប្រទេសផ្សេងទៀត ដែលយកមកច្នៃប្រឌិតមុខម្ហូបកាន់តែមានរសជាតិឈ្ងុញឆ្ងាញ់ជាមួយនឹងចុងភៅពិសេសពីប្រទេសប្រេស៊ីល និងបណ្ដាប្រទេសមួយចំនួន រួមទាំងប្រភេទស្រាគ្រប់រសជាតិធ្វើឲ្យរស់ជាតិ កាន់តែឆ្ងាញ់ទ្វេដង និងមានបន្លែស្រស់សាច់ស្រស់ផងដែរ។
លោកថ្លែងថា « សាខាទី២នេះ លោកជឿជាក់ថា អតិថិជននឹងបន្ដគាំទ្រហាង ទ្វេដង ដែលទីតាំងស្ថិតនៅ ខណ្ឌទួលគោក ព្រោះនេះជា តំបន់កណ្ដាលទីក្រុងរបស់រាជធានីភ្នំពេញ ហើយលោក បើកស្វាគមន៍អតិថិជនជានិច្ច ហើយអាចរៀបចំកម្មវិធីផ្សេងៗនៅទីនេះបាន ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ដ បុគ្គលិករស់រាយរាក់ទាក់ផងដែរ។
សូមបញ្ជាក់ថា សាខាទី១ របស់ភោជនីដ្ឋាន SAMBA នៅក្បែរ វិមានឯករាជ្យ ដែលបានបើកដំណើរជាច្រើនឆ្នាំ មកហើយដែលប្រកប ដោយភាពជោគជ័យនិងគាំទ្រខ្ពស់ពីអតិថិជន ជាតិនិងអន្ដរជាតិ៕