(ភ្នំពេញ)៖ លោកឧកញ៉ា នុត រ៉ានី និងភរិយា ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគថវិកា ១០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខណៈកម្ពុជា ក៏ទទួលរងផលប៉ះពាល់ដោយសារជំងឺមួយនេះផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញលិខិតថ្លែងអំណរគុណលោកឧកញ៉ា នុត រ៉ានី និងភរិយា ព្រមទាំងក្រុមគ្រួសារផងដែរ។
គិតមកដល់ថ្ងៃទី១៧ ខែមេសានេះ ថវិកាដែលទទួលបានពីការបរិច្ចាគពីសប្បុរសជននានា មានចំនួនចំនួនប្រមាណ ១៣,៥៩៧,២៩៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ ក្រៅពីបរិច្ចាគថវិកា ក៏នៅមានសប្បុរសជនផ្តល់ជំនួយជាសម្ភារ បរិក្ខារជាច្រើនទៀត ដូចជាម៉ាស អាកុល សាប៊ូ សម្ភារពេទ្យជាដើម។ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook របស់សម្តេចនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ មានឆ្លងកូវីដ១៩ ចំនួន ១២២នាក់ តែអ្នកជាសះស្បើយមានចំនួន ៩៨នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលត្រឹម ២៤នាក់៕