(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើបទបង្ហាញ និងការពារសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន» ដែលជាច្បាប់មួយមានភាពចាំបាច់ខានមិន សម្រាប់យកទៅអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ ក្រោយព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
លោក កើត រិទ្ធ ដែលឡើងបកស្រាយក្នុងនាមតំណាងរាជរដ្ឋាភិបាល និងបានអះអាងថា ច្បាប់នេះនឹងបង្កើតឲ្យមានបទដ្ឋានគតិយុត្តិមួយច្បាស់លាស់ ដើម្បីធានាដល់ការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន។ លោកថ្លែងថា ច្បាប់នេះគឺមានគោលបំណងការពារអាយុជីវិតរបស់ប្រទេសជាតិ ជាពិសេសការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត សុខភាពប្រជាជន។
បើតាមលោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន មិនមែនធ្វើឡើងក្នុងគោលបំណងរឹតត្បិតសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្ដែនេះធ្វើដើម្បីជួយដល់ប្រទេសជាតិនៅក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ។
ទស្សនាវីដេអូទាំងស្រុង នៃការធ្វើបទបង្ហាញរបស់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖