(កណ្ដាល)៖ ក្រុមការងារលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោក លឹម លីន ជាជំនួយការផ្ទាល់ និងមានការចូលរួមពីលោក កុយ រុន ក្រុមប្រឹក្សាឃុំរកាកោងទី២, លោក ម៉ែន ស៊ុ មេឃុំរកាកោងទី១, លោកនាយប៉ុស្ដិ៍រដ្ឋបាលរកាកោង២ និងលោកមេភូមិ នៅថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនក្រុមគ្រួសារសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំនួន៧គ្រួសារ នៅឃុំរកាកោងទី១ និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រុមគ្រួសារសពដែលទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖ ក្រុមគ្រួសារសពអ្នកមីង ឃិន តាំង អាយុ ៥៧ឆ្នាំ រស់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលមរណៈភាពដោយរោគាពាធ ទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ២០០,០០០រៀល, ក្រុមគ្រួសារសពលោកតា យ៉ាន់ រស់នៅភូមិ ដើមជ្រៃ ឃុំ រកាកោងទី២ ទទួលមរណៈភាពដោយរោគាពាធ ទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ២០០,០០០រៀល
ក្រុមគ្រួសារសពលោក វ៉ិច វណ្ណា ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរកាកោង ឃុំរកាកោងទី១ ទទួលបានថវិកា ២០០,០០០រៀល, ក្រុមគ្រួសារសពលោកយាយ ផាន់ យ៉ន អាយុ ៨៨ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ទទួលបានថវិកា ២០០,០០០រៀល, ក្រុមគ្រួសារសពអ្នកស្រី ណយ សំអាត អាយុ ៦១ឆ្នាំ រស់នៅភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ទទួលបានថវិកា ២០០,០០០រៀល, ក្រុមគ្រួសារសពលោកតា ទូច សឿន អាយុ ៧៣ឆ្នាំ រស់នៅភូមិគោហ៊េ ឃុំរកាកោងទី១ ទទួលបានថវិកា ២០០,០០០រៀល, ក្រុមគ្រួសារសព ភឿន វាសនា អាយុ១៨ឆ្នាំ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលបានថវិកា ២០០,០០០រៀល។
នៅថ្ងៃដដែលនោះដែរលោក លឹម លីន បាននាំយកអង្ករ ៥០គីឡូក្រាម ប្រគល់ជូនលោកពូ វ៉ុន ចិញ្ចឹមកូនកំព្រាម្ដាយចំនួន ៣នាក់ រស់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ផងដែរ។ សរុបថវិការបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានចូលរំលែកទុក្ខជាមួយក្រុមគ្រួសារសពនៅឃុំ រកាកោងទី១ និងឃុំរកាកោងទី២ តាមរយៈលោក ហាស់ វ៉ារី មានចំនួន ១,៧០០,០០០រៀល។
ក្នុងឱកាសនោះដែរលោក លឹម លីន ក៏បានចុះពិនិត្យមើលអាស្រមលោកតា សួរ គង នៅភូមិគោហ៊េ ឃុំរកាកោងទី១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិគោហ៊េ តាមរយៈលោក ហាស់ វ៉ារី កំពុងកសាងជិតរួចរាល់ហើយដែលអាស្រមថ្មីនេះ ធ្វើអំពីថ្មនេះចំណាយថវិកាអស់ ៣,០០០ដុល្លារមិនទាន់រួចរាល់នៅឡើយទេ។
ជាទីបញ្ចប់ក្រុមការងារលោក ហាស់ វ៉ារី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋឃុំរកាកោងទី១ និង រកាកោងទី២ និងក្រុមគ្រួសារសព ទាំងអស់ បានថ្លែងអំណរគុណ និងជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសនិងចៅស្រី សូមជួបតែសេចក្ដីសុខ និងសេចក្ដីចំរើនផងដែរ៕