(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល សមាជិក និងលេខាធិការដ្ឋានសមាគមភស្តុភារកម្មកម្ពុជា បានស្ម័គ្រចិត្តបរិច្ចាគថវិកា ៩,១០០ដុល្លារអាមេរិក ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ (COVID-19) ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈពេលដែលកំពុងរាតត្បាតនៅក្នុងប្រទេស។
សូមជម្រាបជូនថា សមាគមភស្តុភារកម្មកម្ពុជា ទើបតែត្រូវបានប្តូរឈ្មោះក្នុងរយៈពេលថ្មីៗកន្លងទៅ ដោយកាលពីមុនមានឈ្មោះថា «ភ្នាក់ងារបញ្ជូនទំនិញកម្ពុជា»។
លោក សុិន ចន្ធី ជាប្រធានសមាគ បានលើកឡើងថា «យើងខ្ញុំសូមសម្តែងនូវទឹកចិត្ត គោរព ដឹងគុណ កោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះគំរូវីរៈភាពដឹកនាំប្រកបដោយភាពឈ្លាសវៃ មោះមុត ក្លាហាន គ្រប់កាលៈទេសៈទាំងអស់ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ របស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញា ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបាននូវប្រសិទ្ធខ្ពស់បំផុត»។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ មានឆ្លងកូវីដ១៩ ចំនួន ១២២នាក់ តែអ្នកជាសះស្បើយមានចំនួន ៩៨នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលត្រឹម ២៤នាក់៕