(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ (រួមមានរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប) និងវិស័យទេសចរណ៍ ក្នុងដែនរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត (រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍) ដែលខ្វះវត្ថុធាតុដើម ឬគ្មានការបញ្ជាទិញ ឬមិនមានទីផ្សារនាំចេញ ឬពុំមានអតិថិជន ប្រើប្រាស់សេវា ឬមានការលំបាកជា ពិសេសណាមួយ ដែលនាំឱ្យព្យរសកម្មភាពផលិតកម្ម ឬអាជីវកម្មជាបណ្ដោះអាសន្ន និងបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងនោះ ត្រូវរួមគ្នាជាដាច់ខាតបំពេញនូវនីតិវិធីនៃការព្យួរ កិច្ចសន្យាការងារ និងការស្នើសុំផ្អាកបង់ភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលកំណត់ដោយក្រសួងការងារ។

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងការងារទាំងស្រុង៖