(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ របស់ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្ដីពីការអនុវត្តបានល្អ នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនដល់រដ្ឋបាលសង្កាត់ទាំងអស់ (៧សង្កាត់)។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភសម្ភារជា ម៉ាស, ទឹកអាល់កុល, ស្ពាយបាញ់, និងថវិកាផងដែរ ដើម្បីលើកទឹកចិត្តដល់រដ្ឋបាលសង្កាត់ទាំងអស់ (៧សង្កាត់) ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងពិធីប្រគល់ និងទទួលនេះ លោក ជា ពិសី បានជម្រុញបន្ថែមទៀត លើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្ដល់សេវាសាធារណៈផ្សេងៗ និងការសហការពង្រឹងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ, ក្រៅពីលោកប្រគល់ប័ណ្ណសរសើរ របស់ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ស្ដីពីការអនុវត្តបានល្អ នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងឧបត្ថម្ភ ម៉ាស, ទឹកអាល់កុល, ស្ពាយបាញ់, និងថវិកា ផងដែរ ដល់រដ្ឋបាលសង្កាត់ទាំងអស់ (៧សង្កាត់) ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។
សូមជម្រាបថា រាល់សម្ភារដែលរដ្ឋបាលខណ្ឌ បានឧបត្ថម្ភក្នុង១សង្កាត់ៗទទួលបាន រួមមាន៖ ម៉ាសចំនួន ៥,០០០ម៉ាស, ទឹកអាល់កុលចំនួន ៣០លីត្រ, ស្ពាយបាញ់ ចំនួន ២៤ដប៕