(ភ្នំពេញ)៖ នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញស្ថិតិ និងអត្តសញ្ញាណប័ណ្ណ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ចំនួន ២៧៣សន្លឹក ។
លោក ម៉ក់ ហុង បានថ្លែងថា ក្រោមការណែនាំពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ លើការចុះចែកអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនោះ លោកបានដាក់ផែនការទៅកងកម្លាំងរបស់ខ្លួនធ្វើកិច្ចការងារនេះជាប្រចាំ ដោយមិនបង្កការលំបាកដល់ពលរដ្ឋមកទទួលនៅកន្លែង សមត្ថកិច្ចនោះឡើយ។
លោក ម៉ក់ ហុង បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែទាំអត្តសញ្ញាណប័ណ្ណឲ្យបានគង់វង្ស ហើយបើបាត់ដោយប្រការណាមួយ ត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីរៀបចំធ្វើជូនវិញ៕