(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និត ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២០។
គម្រោងសហហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ នឹងធ្វើការផ្តល់នូវកម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែម សំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់៤ឆ្នាំផងដែរ។
សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទាន ដល់សហគា្រសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យ ស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍បានដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីតាំងសាខាធនាគារ ព្រីនស៍ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ១៨០០ ២០ ៨៨៨៨៕