(ហាណូយ)៖ ប្រទេសវៀតណាម បានចេញសេចក្តីព្រមានជាលើកទីពីរ ចំពោះប្រទេសចិន ដោយបានចោទប្រកាន់ប្រទេសជិតខាងមួយនេះថា បានគំរាមកំហែងដល់សន្តិភាពពិភពលោក បន្ទាប់ពីបានចុះចតយន្តហោះនៅលើប្រជុំកោះកំពុងមានជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា កាលពីថ្ងៃពុធកន្លងទៅនេះ សារព័ត៌មានចិន បានឲ្យដឹងថា យន្តហោះស៊ីវិលពីរគ្រឿងរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានចុះចតនៅលើកោះមួយក្នុងប្រជុំកោះ Spratly ដែលកំពុងមានជម្លោះ ដោយកោះនេះត្រូវបានរដ្ឋាភិបាលក្រុងហាណូយប្រកាសថា ជាកម្មសិទ្ធិរបស់ខ្លួន តែបែរជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនទៅវិញ៕