(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ១៨៣រូប នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងសមាជិក គ.ជ.ប ចំនួន ១៣៩រូប បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ម្តងរួចមកហើយ និងនៅថ្ងៃនេះបានកើនឡើងដល់ ១៨៣នាក់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
ខាងក្រោមនេះ ជាបញ្ជីឈ្មោះ ថ្នាក់ដឹកនាំ និងសមាជិក គ.ជ.ប ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស៖