(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស១០នាក់បានស្លាប់ ១០នាក់រងរបួសធ្ងន់ និង៣នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បើតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក នៅថ្ងៃម្សិលមិញនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច៨គ្រឿង និងរថយន្តធុនធំ៣គ្រឿង និងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៤លើក ស្រវឹង១លើក ប្រជែគ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ២លើកនិងមិនប្រកាន់ ស្តាំ២លើក។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ មានទឹកប្រាក់ ៥៦ ៤៥០ ០០០រៀល បានពីការផាករថយន្ត៣៤ ៣៧៥ ០០០រៀលនិងបានពីការផាក ម៉ូតូ២១ ៤៥៥ ០០០រៀល៕