(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដែលជាសមាជិករបស់សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា (CAMTA) បានស្ម័គ្រចិត្តបរិច្ចាគថវិកា ៩,៥០០ដុល្លារអាមេរិក ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ខណៈពេលដែលកំពុងរាតត្បាតនៅក្នុងប្រទេស។
ថវិកានេះ ត្រូវបានប្រគល់ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីជាសះស្បើយឡើយ។ ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដស្ថិតនៅចំនួន ២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕