(នីហ្សេរីយ៉ា)៖ មនុស្ស៤០នាក់បានស្លាប់ក្នុងប្រទេស នីហ្សេរីយ៉ា ដោយសង្ស័យថា បណ្តាលមកពីជំងឺគ្រុនក្តៅ Lassa ដែលបាន រីករាលដាល ក្នុងខេត្តចំនួន១០ ទូទាំងប្រទេស នេះបើយោងតាមការលើកឡើង របស់លោក Issac Adewole រដ្ឋមន្ត្រីក្រសួង សុខាភិបាល ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។
លោក Adewole បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អ្នកដែលសង្ស័យថា មានផ្ទុកជំងឺនេះមានចំនួន៨៦នាក់ហើយ ខណៈដែល មនុស្ស ៤០នាក់បានស្លាប់បាត់បង់ជីវិត។ ហើយអត្រាមរណៈដែលបណ្តាលមកពីជំងឺនេះ មានកម្រិត៤៣,២%។ រដ្ឋមន្ត្រីរូបនេះបន្តថា តាមរយៈការពិសោធន៍ បានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ៨៦នាក់ មាន២២នាក់ហើយដែលមានផ្ទុកជំងឺគ្រុនក្តៅ Lassa៕