(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ថ្ងៃនេះក្រសួងប្រកាសដំណឹងល្អបន្តទៀត៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៨នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច បិទបញ្ចប់ការដាក់កំហិតឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០ព្រឹកថ្ងៃទី១៦ ខែមេសានេះតទៅ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលយោគយល់ចំពោះការបិទមិនឱ្យធ្វើដំណើរឆ្លងខេត្ត (ចុចអាន)
៤៖ ក្រសួងសុខាភិបាល ស្នើឱ្យដាក់កម្មករ និយោជិត ត្រឡប់ពីចូលឆ្នាំនៅដាច់ដោយឡែក១៤ថ្ងៃ (ចុចអាន)
៥៖ យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ, Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺមានតែមួយគត់ (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»ប្រកាសអោយប្រើប្រាស់ នោះមិនមែនមានន័យថា ប្រទេសត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ននោះទេ (ចុចអាន)
៧៖ ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន ការចុះបញ្ជីដីរដ្ឋនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី (ចុចអាន)
៨៖ មន្រ្ដី៖ រដ្ឋាភិបាលមិនឲ្យក្រុមហ៊ុនអាកាសចរជាតិ Cambodia Angkor Air មានវាសនាដូចក្រុមហ៊ុនអាកាសចរ Royal Air Cambodge នោះឡើយ (ចុចអាន)
៩៖ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ព្រលានយន្តហោះភ្នំពេញថ្មី សាងសង់សម្រេចបានជាង ៣០%ហើយ តែជំងឺកូវីដ១៩ បានពន្យឺតល្បឿនបន្តិច (ចុចអាន)
១០៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកណាមួយរបស់កម្ពុជា ក្ស័យធនដោយសារកូវីដ១៩ឡើយទេ (ចុចអាន)
១១៖ ព្រលានយន្តហោះថ្មីនៅកម្ពុជាយ៉ាងតិចចំនួន៧ ស្ថិតក្នុងដំណាក់កាលសាងសង់ និងស្តារឡើងវិញ ចំណាយទុនវិនិយោគរាប់ពាន់លានដុល្លារ (ចុចអាន)
១២៖ ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដោយសារ COVID-19, កម្ពុជាស្ទើរតែគ្មានជើងយន្ដហោះទាល់តែសោះ (ចុចអាន)
១៣៖ ព្រឹទ្ធសភានឹងប្រជុំវិសាមញ្ញនៅថ្ងៃស្អែក ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីឆ្លង COVID-19 លើលោកកើនដល់២.០៨លាននាក់ ក្នុងនោះស្លាប់ជាង១៣ម៉ឺននាក់! (ចុចអាន)
២៖ ចិនរកឃើញករណីឆ្លង COVID-19 ចំនួន៤៦នាក់បន្ថែមទៀត និងគ្មានមនុស្សស្លាប់ឡើយ កាលពីថ្ងៃពុធម្សិលមិញ (ចុចអាន)
៣៖ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅកាណាដា កើនលើស១,០០០នាក់! (ចុចអាន)
៤៖ លោក ស៊ីនហ្សូ អាបេ កំពុងត្រៀមប្រកាសដាក់ប្រទេសជប៉ុនទាំងមូល «ក្នុងគ្រាអាសន្ន» (ចុចអាន)
៥៖ អ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ កើនដល់ ២,៦៧២នាក់, ស្លាប់ ៤៦នាក់ (ចុចអាន)
៦៖ អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បន្តធ្លាក់ចុះទាបគឺត្រឹមជាង២០នាក់ រីឯអ្នកជំងឺជាង៧៣ភាគរយជាសះស្បើយ (ចុចអាន)
៧៖ ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌា កើនដល់១២,៣៨០នាក់ ក្នុងនោះស្លាប់៤១៤នាក់ (ចុចអាន)
៨៖ ប្រធានពេទ្យរុស្ស៊ី៖ គិតត្រឹមថ្ងៃទី១៦ ខែមេសានេះ អ្នកមកពិគ្រោះយោបល់ និងធ្វើតេស្ដរកជំងឺកូវីដ១៩មានជាង៥ពាន់នាក់ វិជ្ជមាន១៩នាក់ ជាសះស្បើយ១៦នាក់ (ចុចអាន)
៩៖ រដ្ឋាភិបាលអូស្រ្តាលីស្នើឲ្យរដ្ឋនីមួយៗចាប់ផ្តើមបើកសាលារៀនឡើងវិញ ស្របពេលកម្រិតនៃការឆ្លង COVID-19 ថយចុះ (ចុចអាន)
១០៖ អូស្ត្រាលីរកឃើញមេរោគ COVID-19 ក្នុងកាកសំណល់ទឹកកខ្វក់ តាមរយៈការធ្វើតេស្ត ឧបករណ៍ពិសេសមួយ (ចុចអាន)
១១៖ ប្រធាន WHO៖ «យើងនឹងផ្តល់ឱកាសឲ្យរដ្ឋជាសមាជិក វាយតម្លៃលើអង្គការមួយនេះ នៅពេលដែលសមរម្យ តែពេលនេះការប្រយុទ្ធនឹង COVID-19 គឺជារឿងសំខាន់បំផុត» (ចុចអាន)
១២៖ អគ្គលេខាធិការ UN៖ «មានតែវ៉ាក់សាំង COVID-19 មួយគត់ ដែលអាចធ្វើឲ្យអ្វីៗប្រែជាប្រក្រតីវិញបាន» (ចុចអាន)
១៣៖ បើគ្មានវ៉ាក់សាំង COVID-19 ទេនោះ សហរដ្ឋអាមេរិកនឹងបន្តអនុវត្ត «វិធានការរក្សាគម្លាតសុវត្ថិភាព» រហូតដល់ឆ្នាំ២០២២ (ចុចអាន)
១៤៖ សហភាពអឺរ៉ុប រិះគន់លោក ដូណាល់ ត្រាំ ជុំវិញការប្រកាសផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ WHO (ចុចអាន)
១៥៖ ប្រទេសចំនួន៥ ដែលផ្តល់ថវិកាច្រើនជាងគេឲ្យដល់អង្គការ WHO កាលពីចន្លោះឆ្នាំ២០១៨-២០១៩ (ចុចអាន)
១៦៖ គណបក្សលោក មូន ចេអ៉ីន ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ចំពោះមុខបញ្ហា COVID-19 (ចុចអាន)
១៧៖ មូលនិធិកំពូលមហាសេដ្ឋី Bill Gates បន្ថែមថវិកា១៥០លានដុល្លារ ដើម្បីជម្រុញការផលិតវ៉ាក់សាំងប្រឆាំង COVID-19 ក្រោយលោក ត្រាំ ផ្អាកជំនួយទៅ WHO (ចុចអាន)
១៨៖ រកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួនជាង៦៦០នាក់ ក្នុងក្បួននាវាដឹកយន្តហោះចម្បាំងបារាំង (ចុចអាន)
១៩៖ លោក គីម ជុងអ៊ុន «អវត្តមាន» ក្នុងពិធីខួបកំណើត បិតាស្ថាបនិកកូរ៉េខាងជើង ខណៈការវិភាគមួយលេចឡើងជុំវិញបញ្ហានេះ (ចុចអាន)
២០៖ ចិនច្រានចោលការសង្ស័យរបស់អាមេរិក ពាក់ព័ន្ធនឹងប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) (ចុចអាន)