(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណឧកញ៉ា លី ខុនថៃ ប្រធានសមាគមស្បែកជើង និងសមាជិកទាំងអស់ ដែលបានបរិច្ចាគថវិកា ៨០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ឧកញ៉ា លី ឃុនថៃ និងសមាជិកសមាគមស្បែកជើងកម្ពុជា បានចូលរួមបរិច្ចាកថវិកាចំនួន ៨០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕