Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ​ CPP បើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ នៅកោះពេជ្រ

09-01-2016 08:23

(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រយៈពេល២ថ្ងៃ បានចាប់ផ្តេីមហេីយនៅថ្ងៃទី០៩ខែមករា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា សន្និបាតរយៈពេល២ថ្ងៃនេះ នឹងមានការស្តាប់របាយការណ៍នយោបាយកន្លងមក និងការលើកទិសដៅប្រតិបត្តិបន្ត ព្រមទាំងពិភាក្សាពីផែនការបោះឆ្នោត ឃុំសង្កាត់២០១៧ ហើយតំណាងបក្សនៅស្រុក ខេត្តនានា នឹងស្តាប់សារនយោបាយរបស់ប្រធានគណបក្ស។

បច្ចុប្បន្នគណបក្សកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា មានសមាជិក៥៤៥រូប ដែលក្នុងនោះមានយុវជនជំនាន់ក្រោយមួយចំនួនដែរ ដែលបានបញ្ចូលថ្មីកាលពីឆ្នាំមុន។

កាលពីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៨ នីតិកាលទី៥ គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាន ដោយក្នុងនោះ សមាជិកទាំងអស់គាំទ្រសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើជាប្រធានCPP ហេីយបានគាំទ្រ សម្តេច សាយ ឈុំ និងសម្តេច ស ខេង ធ្វើជាអនុប្រធានបក្ស៕