(ភ្នំពេញ)៖ យុវជននៅសុវណ្ណកុមារ បានលែងត្រីទីឡាបៃចំនួន ២០០០ក្បាល ទៅក្នុងស្រះត្រីថ្មីរបស់ពួកគេ ដោយរំពឹងថា ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ ត្រីនោះនឹងអាចយកមកបរិភោគបានហើយ។
ផែនការចាប់ផ្តើមចិញ្ចឹមត្រីនៅក្នុងភូមិ បានចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ក្រោមគំនិតបុរសម្នាក់ ដែលគេស្គាល់ថាជាឪពុកចិញ្ចឹមឈ្មោះ ហ៉ីម វុន។ លោក វុន បាននិយាយថា «ខ្ញុំបានបង្កើតគំនិតបង្កើតស្រះ»។ លោករៀបរាប់បន្ថែម ដោយពន្យល់ថា ដោយសារតែការទទួលបានចំណីអាហារមួយចំនួន អាចមានការខ្វះខាតក្នុងកំឡុងពេលមានជំងឺរាតត្បាត «យើងអាចចិញ្ចឹមសត្វខ្លះដោយខ្លួនឯង»។
គាត់បានចង្អុលបង្ហាញថា បន្ថែមពីលើការលើកកម្ពស់ការផ្គត់ផ្គង់ខ្លួនឯងនៅក្នុងភូមិ ស្រះក៏អាចបំពេញបន្ថែមធនធានផ្សេងទៀតផងដែរ។ ជាពិសេសនោះ គឺមានសួនបន្លែសរីរាង្គ ដែលត្រូវបានបង្កើតឡើង ដើម្បីទទួលទានដោយខ្លួនឯងបាន។ លោក វុន បន្តថា «យើងមានសួនបន្លែសរីរាង្គរួចហើយ ដូច្នេះវាហាក់ដូចជាការបន្ថែមធម្មជាតិមួយទៀត។ តាមពិតទៅស្រះ និងសួនបន្លែសរីរាង្គនោះ គឺនៅជាប់គ្នា«។
ស្រះចិញ្ចឹមត្រីនេះ មានទំហំ ៨ម៉ែត្រគុណនឹង១២ម៉ែត្រ ជាអ្វីមួយដែលមិនងាយស្រួលក្នុងការបង្កើត ជាពិសេសនៅរដូវប្រាំងនៅពេលសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ ហើយដីរឹងពិបាកជីក។ ប៉ុន្តែយុវជននៅសុវណ្ណកុមារ សប្បាយចិត្តក្នុងការធ្វើស្រះនេះ ដោយមានយុវជនចំនួន១០នាក់ ជួយវាស់និងធ្វើតេស្តិ៍មុនពេលចាក់បំពេញស្រះ ជាមួយកូនត្រីទីឡាបៃចំនួន ២០០០ ក្បាល។
យុវជនសុវណ្ណកុមារម្នាក់បាននិយាយថា «វាអស្ចារ្យណាស់។ ប៉ុន្តែពេលដែលល្អបំផុតនោះនឹងមកដល់នៅពេលដែលយើងអាចចាប់ត្រីបាន!»។
អ្នកគ្រប់គ្រងនៅឯសុវណ្ណកុមារ ដឹងពីសារៈសំខាន់នៃសកម្មភាពដូចនេះ ដែលអាចជួយលើកកម្ពស់សុខុមាលភាពរបស់យុវជនជាង ៥០ នាក់ តាមរយៈការធ្វើឱ្យពួកគេអាចផ្គត់ផ្គង់ខ្លួនឯងបាន និងយកចិត្តទុកដាក់ពីប្រភពអាហាររបស់ពួកគេ។
លោក វុន បានបន្ថែមទៀតថា តាមរយៈការចិញ្ចឹមត្រី កុមារនៅសុវណ្ណកុមារអាចទទួលបានការយល់ដឹងកាន់តែច្បាស់ ពីកន្លែងដែលចំណីអាហាររបស់ពួកគេបានមក ព្រមទាំងការរៀនជំនាញជីវិតដ៏មានតម្លៃ។ ទោះបីពួកគេមិនមានគម្រោងធ្វើជាកសិករក៏ដោយ ក៏មានមេរៀនជាច្រើន ដែលពួកគេអាចរៀនពីការបង្កើតប្រភពអាហារផ្ទាល់ខ្លួន។
ស្រះត្រី និងសួនបន្លែសរីរាង្គ គឺគ្រាន់តែជាសកម្មភាពមួយក្នុងចំណោមសកម្មភាពពង្រឹងជាច្រើនដែលកំពុងកើតឡើងនៅក្នុងភូមិកុមារ។ យុវជនអាចជ្រើសរើសពីថ្នាក់កម្សាន្ដរួមមាន របាំ តន្ត្រី កាត់សក់ យូហ្គា សិល្បៈចក្ខុ សិល្បៈក្បាច់គុន និងថែមទាំងចូលរួមក្លឹបអានសៀវភៅដែលទើបបង្កើតថ្មីផងដែរ។
លើសពីនេះទៀត «កម្មវិធីអាជីពថ្ងៃអង្គារ៍» ដែលទើបតែបង្កើតថ្មីៗនេះ ជួយយុវជនរៀបចំផែនការសម្រាប់អនាគតដោយការស្តាប់រឿងរ៉ាវរបស់អ្នកជំនាញវ័យក្មេងជាច្រើន ពីស្ថាបត្យកម្មរហូតដល់ឱសថស្ថាន និយាយអំពីដំណើរអាជីពរបស់ពួកគេ។
សុវណ្ណកុមារ ឱ្យតម្លៃលើការរៀនសូត្រដែលដឹកនាំដោយយុវជន។ អ្វីដែលបានចាប់ផ្តើមជាការស្រឡាញ់គ្នាទៅវិញទៅមកនៃអាហារបានក្លាយជាគម្រោងចុងក្រោយបង្អស់ គឺនំភីហ្សា។ យុវជនកំពុងរៀននូវអ្វីដែលបង្កើតជាមុខម្ហូបមួយ ក្នុងចំណោមមុខម្ហូបដែលគេចូលចិត្តបំផុត ដោយរៀនសាងសង់ឡដុតនំធ្វើពីឈើ ធ្វើនំភីហ្សា និងថែមទាំងតុបតែងជាមួយបន្លែ ដែលបានមកពីសួនសរីរាង្គទៀត។ ដូចពាក្យដែលល្បីៗ ថា៖ «ឱ្យត្រីទៅបុរសម្នាក់អ្នកអាចចិញ្ចឹមគាត់មួយថ្ងៃ។ បង្រៀនបុរសឱ្យចេះនេសាទត្រីហើយអ្នកអាចចិញ្ចឹមគាត់ពេញមួយជីវិត»៕