(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឫស្សីកែវ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១០០,០០០រៀល (មួយរយពាន់រៀល) រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ (COVID-19)។
លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង បានថ្លែងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (COVID-10) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងស្ថានភាពរីករាលដាល «ខ្ញុំបាទសូមផ្ដល់ប្រាក់បៀរវត្សរ៍ របស់ខ្ញុំបាទជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ១០០,០០០រៀល (មួយរយពាន់រៀល) រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕