(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ៣០០កេស និងភេសជ្ជៈផ្សេងៗ៣០០កេស ជូនដល់ស្នងការនគរបាលខេត្តកណ្តាល សម្រាប់ចាត់ចែងជូនកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញកាតព្វកិច្ចនៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងសម្រាប់ប្រើប្រាស់ក្នុងអង្គភាព។

ខ្មែរ ប៊ែវើរីជីស ទើបបានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា៣០០កេស និងទឹកផ្លែឈើជូប ១០០កេសជូនដល់កងរាជអាវុធហត្ថខេត្តកណ្តាល, ព្រមទាំងទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូបសរុបជាង២៥០០កេសដល់សមត្ថកិច្ច ដែលប្រចាំការតាមរនាំងបិទផ្លូវឆ្លងព្រំប្រទល់ខេត្តក្រុងនានាទូទាំងប្រទេស។

លើសពីនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបបរិច្ចាគថវិកា៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់រាជរដ្ឋាភិបាល និងទឹកបរិសុទ្ធចំនួន៣ពាន់កេសជូនដល់ក្រសួងសុខាភិបាល សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕