(ព្រៃវែង)៖ សមាគមសប្បុរសធម៌កម្ពុជា-បារាំង បានមកយកកង់មួយគ្រឿង និងអំណោយសប្បុរសជនទៅជូនកុមារីក្រីក្រថែមទាំងពិការដៃម្ខាងម្នាក់ នៅភូមិស្វាចារ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោក សុខ នីកូឡា ប្រធានសមាគមសប្បុរសធម៌កម្ពុជា-បារាំងបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែមេសាម្សិលមិញនេះ រូបលោក និងក្រុមការងាបាននាំយកនូវអំណោយសប្បុរសធម៌ ដែលជាអំណោយពីលោកឧកញ៉ា ជឹង ធាន គាត និងលោកស្រីព្រមទាំងបុត្រ នៅប្រទេសបារាំង ទៅប្រគល់ជូនដល់ផ្ទះកុមារីឈ្មោះ ឌឹម ស្រីយ៉ា អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចារ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោក សុខ នីកូឡា បានថ្លែងផ្តាំផ្ញើដល់ប្អូនស្រីត្រូវខិតខំរៀនសូត្រក្រៀបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនទំពាងស្នងឬស្សី ហើយមិនត្រូវតូចចិត្តខ្លួនឯងថាពិការនោះទេត្រូវប្រឹងប្រែងតស៊ូឡើង។ អំណោយ រួមមាន៖ កង់ថ្មីមួយ ឃីត ១កញ្ចប់ និងគ្រឿងឧបភោគបរិភោគ៕