(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៣០០រៀលក្នុង១លីត្រ។
ការកំណត់ថ្លៃថ្មីនេះ ឃើញថាចុះថ្លៃបន្តិចថែមទៀត បើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ២,៣៥០រៀល និងម៉ាស៊ូត២,៤៥០រៀលក្នុង១លីត្រ៕