(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជាចំនួន៣០០កេស និងទឹកផ្លែឈើជូបចំនួន១០០កេសជូនដល់កងរាជអាវុធហត្ថខេត្តកណ្តាល សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការយាមល្បាត និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការឧបត្ថម្ភនេះ គឺបន្ថែមពីលើទឹកបរិសុទ្ធកម្ពុជា និងទឹកផ្លែឈើជូប សរុបជាង២៥០០កេស ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបបានឧបត្ថម្ភដល់សមត្ថកិច្ច ដែលកំពុងប្រចាំការតាមរនាំងបិទផ្លូវឆ្លងព្រំប្រទល់ខេត្តក្រុងនានាទូទាំងប្រទេស។

កន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់រាជរដ្ឋាភិបាល និងទឹកបរិសុទ្ធចំនួន៣ពាន់កេសជូនក្រសួងសុខាភិបាល សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាកាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះផងដែរ៕