(ភ្នំពេញ)៖ ដោយមានការបប្រែប្រួល ការធ្វើសន្និសីទកាសែត ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានត្រលប់មកធ្វើធម្មតាវិញ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ ដោយឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់។
ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានបញ្ជាក់ថា គិតត្រឹមថ្ងៃ០១ ដល់ថ្ងៃ០៨ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យថវិកា បាន ៥១៣,៧៣៤,០០០ លានរៀលនៅទូទាំងប្រទេស។
ប្រធាននាយកដ្ឋានដដែលរូបនោះ បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ វិញ គឺមាន ៥៦,៤៥០,០០០រៀល បានពីការផាកឡាន ៣៤,៣៧៥,០០០រៀល និង បានពីការផាកម៉ូតូ២១,៤៥៥,០០០រៀល។
សូមជម្រាបថា កាលពីរសៀលថ្ងៃដដែលនេះ មន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់Fresh News ថា នៅល្ងាចថ្ងៃទី០៨ខែមករានេះ ការធ្វើសន្និសីទកាសែតស្តីពីលទ្ធផល ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវផ្អាក ប៉ុន្តែដោយសារមានការប្រែប្រួល ការធ្វើសន្និសីទបានបន្តធ្វើឡើង នៅថ្ងៃដដែលនេះវិញ ដោយលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា៕
សួមស្តាប់ការថ្លែងរបស់ឧត្តមសេនីយ៍ រុន រ័ត្នវាសនា វីដេអូខាងក្រោមនេះ