(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះគុណថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ៣,០០០ ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី ១ (ខែមករា, កុម្ភៈ និងខែមីនា) ឆ្នាំ២០១៦នេះ ដើម្បីជួយដល់ កាកបាទក្រហមកម្ពុជា សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទនៅព្រះរាជាណាចក្រកម្ពុជា ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្លែងអំណរគុណរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសម្ដេចព្រះមហាក្សត្រី៖