មន្រ្តីតុលាការ៖ ខណៈពេលនេះយុវជនគំរាមសម្លាប់សម្តេចតេជោ កំពុងស្ថិតក្នុងការសាកសួរពីសំណាក់ចៅក្រមនៅឡើយ
08-01-2016 19:22
(ភ្នំពេញ)៖ មន្ត្រីតុលាការរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា នៅខណៈពេលនេះវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ យុវជនដែលគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅក្នុងការសាកសួររបស់ចៅក្រម សេង រិទ្ធី នៅឡើយនោះទេ។ មិនទាន់បានកំណត់ថា តើត្រូវឃុំខ្លួន ឬបញ្ជូនទៅទីណានោះទេ។
សូមជំរាបថា យុវជនម្នាក់នេះមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុក ហើយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។ យុវជនខាងលើ ត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថ និងបទគំរាមសម្លាប់ តាមមាត្រា៥០២ និង២៣៣ នៃច្បាប់ព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ៕