(ភ្នំពេញា)៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព លោក ថោ ប៉េងលាភ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទទួលមរណភាព ក្នុងជន្មាយុ៨៩ឆ្នាំ។
លោក ងី តាយី បានចាត់ទុកថា លោក ថោ ប៉េងលាភ មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី លោកឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ លោកស្រី ផា យក់ស៉ីណ ប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការបាត់បង់នូវឥស្សរជនដ៏ល្អមួយរូបរបស់ជាតិ ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការកសាងប្រទេសជាតិនាពេលកន្លងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមចូលរួមមរណទុក្ខជាមួយលោកស្រី និងក្រុមគ្រួសារទាំងមូល និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់លោក ថោ ប៉េងលាភ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕