(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចដាក់ឲ្យដំណើរការប្រព័ន្ធបង់ពន្ធស្វ័យប្រវត្តកម្ម ពោលអ្នកជាប់ពន្ធទាំងអស់ អាចបង់ពន្ធតាមប្រព័ន្ធអនឡាញ។
ការដាក់ឲ្យដំណើរការការបង់ពន្ធតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងក្នុងបំណងកែលម្អការផ្តល់សេវាដល់អ្នកជាប់ពន្ធ ឲ្យកាន់តែល្អ ប្រសើរ និង ដើម្បីពង្រឹងការងារគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាព តម្លាភាព និងសម្រួលដល់ការដាក់លិខិតប្រកាស និង បង់ប្រាក់ពន្ធឲ្យបានឆាប់រហ័ស។
ដើម្បីប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការបង់ពន្ធនេះ យើងត្រូវចូលទៅកាន់គេហទំព័រ www.tax.gov.kh បន្ទាប់មកបំពេញតាម សេចក្តីណែនាំជាបន្តបន្ទាប់។
ខាងក្រោមនេះ គឺជាសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដា ទៅលើការបង់ពន្ធតាមនីតិវិធីថ្មីនេះ៖