(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ ក្រុមប្រតិបត្តិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យទីតាំងរោងចក្រកាត់ដេរមួយកន្លែង ឈ្មោះ SIEL នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរកឃើញជនបរទេស៥នាក់ ជាជនជាតិបង់ក្លាដេស។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសិឡា បានឲ្យដឹងទៀតថា បន្ទាប់ពីពិនិត្យរួច ជនជាតិបង់ក្លាដេសទាំង៥នាក់នោះ មានលិខិតឆ្លងដែនចំនួន២នាក់ តែមិនមានសៀវភៅការងារ ហើយសមត្ថកិច្ចបានយកលិខិតឆ្លងដែន មកធ្វើការផាកពិន័យ និងចំនួន៣នាក់ទៀត គ្មានលិខិតឆ្លងដែន ត្រូវនាំយកមកអគ្គនាយកដ្ឋាន ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍៕